VONGCHAN

Search This Blog

Tuesday, July 16, 2019

Posted by vongchan at 6:53 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, February 27, 2015

អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?

អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?




សុខភាពភ្នែករបស់យើងគឺពិត​ជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការញ៉ាំងឲ្យយើងបំពេញកិច្ចការងារ ផ្សេងៗបានល្អ។ ប្រសិនបើសុខភាពភ្នែករបស់​យើងចុះខ្សោយហើយ នោះយើងបំពេញកិច្ចការអ្វីៗ ក៏មិនបានល្អដែរ។ ដោយយល់ឃើញពីបញ្ហាចំបងនេះហើយ ថ្ងៃនេះ Cool FM សូមធ្វើការណែនាំ ប្រិយមិត្តនូវប្រភេទអាហារមួយចំនួនដែលអាចជំនួយដល់សុខភាពភ្នែកដូចខាងក្រោម៖



១- ការ៉ុត ៖ 
ការ៉ុត គឺជាប្រភេទបន្លែដែលត្រូវ​បានគេដឹងយ៉ាងយូរហើយថា ជាអាហារសម្រាប់បំប៉ន​សុខភពភ្នែក ដោយសារតែវាមានផ្ទុក​នូវសារជាតិ វីតាមីន A ដ៏ច្រើន។

២- ផ្លែបឺរ៖ 
ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោម​ពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន។ ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថាពួកវាពិតជាមាន​ភាពអស្ចារ្យចំពោះ
សុខភាពគ្រាប់ភ្នែក ។

៣- ត្រីសាម៉ុង ៖ 
ប្រភេទត្រីនេះ សំបូរទៅដោយ អាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈ​ប្រយោជន៍ យ៉ាងខ្លាំង ក្នុងការថែរក្សាការពារ សុខភាពភ្នែកបានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។

៤- ផ្កាខាត់ណាខៀវ ៖ 
ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ល្អនៃសារ​ជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៥- ស៊ុត ៖ 
ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារ​ជាតិបំប៉ន សម្រាប់សុខភាព មានដូចជា ៖ វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៦- ស្ពៃក្តោបច្រើនមុខ ៖ 
ស្ពៃក្តោបប្រភេទ​ផ្សេងៗជាច្រើន ក៏ដូចជាស្ពី​ណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៧- គ្រាប់ផ្កាឈូករ័ត្ន ៖ 
គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុក​សារជាតិ selenium ដែលវាជាសារជាតិបំប៉ន មួយប្រភេទ ក្នុងការការពា​រអ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។

៨- ផ្លែប៉េងប៉ោះ ៖ 
ប៉េងប៉ោះ គឺមានផ្ទុកនូវ​សារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិ បំប៉នពីរប្រភេទ យ៉ាង​សំខាន់សម្រាប់គ្រាប់ភ្នែក ។

៩- ខ្ទឹមស ៖ 
ខ្ទឹមស មានផ្ទុក​សារជាតិ selenium និង សារជាតិបំប៉ន សម្រាប់គ្រាប់ភ្នែក ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin៕


សម្រួលអត្ថបទ៖ ភិរុណ
ប្រភព៖ top10homeremedies
Posted by vongchan at 1:07 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, February 13, 2015

Album មួយ​បង្កប់​នូវ​ទស្សនៈ​ពី​ជីវិត​ដ៏​ជ្រាលជ្រៅ​

Album មួយ​បង្កប់​នូវ​ទស្សនៈ​ពី​ជីវិត​ដ៏​ជ្រាលជ្រៅ​

១- ស្ត្រី​ដែល​ពឹងផ្អែក​ចំណុះ​លើ​បុរស​នោះ នឹងមាន​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​ដួល​រង​ការឈឺចាប់ ។​
a1
២- ងងឹត​ងងុល​ធ្វើតាម​ការ “​នាំ​ផ្លូវ​” របស់​អ្នកដទៃ នោះ​នឹង​បណ្តាល​ឲ្យ​អ្នក​ឈាន​ដល់ទី​១​គ្មាន​ទម្រ រួច​…​ធ្លាក់ចុះ​រង​ការឈឺចាប់​ពុំ​ត្រលប់​ក្រោយ​បាន ។​
a2
៣- នៅ​ពីក្រោយ​ជោគជ័យ​របស់​បុរស​ម្នាក់ តែមាន​នារី​ម្នាក់​ពលី​កម្ម​យ៉ាង​ស្ងៀមស្ងាត់ និង​ពុំ​ទាមទារ​ការ​តបស្នង ។ រីឯ​ក្រោយខ្នង នារី​ម្នាក់​ដែល​រឹងរូស​នោះ ដាច់ខាត​ត្រូវមាន​បុរស​ម្នាក់​ដែល​ទំយើរ​នាង​ហួសហេតុ ។​
a3
៤- នៅពេលដែល​អ្នកមាន​បំណង​ពុំ​សុច្ចរិត​នឹង​អ្នកដទៃ​នោះ អ្នកដទៃ​ក៏​កំពុង​ធ្វើបែបនេះ​ដាក់​អ្នក​ផងដែរ ។​
a4
៥- ជីវិត​ដូចជា​ឆាក​ល្ងោ​ន បើ​ពុំទាន់​ទម្លាក់​វាំងនន​ទេ អ្នក​ពុំ​អាច​ដឹងបាន​ថា អ្នក​អស្ចារ្យ​ដល់​កំរិតណា​បានឡើយ ។​
a5
៦- បើ​រវល់​ឱប​ដុំឥដ្ឋ​ទាំងនេះ ខ្ញុំ​ពុំ​អាច​ឱប​អូន​បានទេ តែ​ប្រសិនបើ​លាដៃ​ស្រវាឱប​អូន នោះ​ខ្ញុំ​នឹង​ពុំមាន​ប្រាក់​សម្រាប់​ចិញ្ចឹម​អូន​ឡើយ ។​
a6
៧- ថ្ងៃមុន ពុក​ម៉ែ បាន​កាត់​ស្លាប​របស់​កូន​ចោល ឥឡូវ កូន​ចង់​ហោះហើរ​…​ចង់​ទទួលបាន​ជោគជ័យ​ដូច​អ្នកដទៃ​ដែរ ។​
a7
៨- គ្រា​ដែល​បុរស​ត្រូវ​បាត់​សេរីភាព ទោះបី​នារី​ដែល​ចង​គេ ធ្វើ​ល្អ​យ៉ាងណា ក៏​គេ​នៅតែ​ស្អប់​និង​ធុញទ្រាន់​ដដែល ។​
a8
៩- ពេលខ្លះ អ្វីដែល​អ្នក​បានឃើញ​ក្នុង​ទូរទស្សន៍ វា​ពុំមែន​ជា​រឿង​ពិត​ទេ ។​
a9
១០- ក្នុង​កែវភ្នែក​របស់​បុរស មានតែ​១​កំណាត់​ខាងក្រោម​នៃ​រាងកាយ​របស់​ស្ត្រី​ប៉ុណ្ណោះ ។​
a10
១១- ពេល​គ្រោះអាសន្ន​កើតមាន អ្នក​ដែល​ត្រូវបាន​ចាត់ទុកថា ស្និទ្ធស្នាល​បំផុត​ជាមួយ​យើង ត្រលប់​ជា​ពុំ​ដឹង ។ រីឯ​អ្នក​ដែល​ពុំ​ស្និទ្ធស្នាល​នឹង​អ្នក ត្រលប់​ជា​ពុំ​អាច​កេះ​ប្រាប់​អ្នក​បាន​ទៅវិញ ។​
a11
១២- វ័យ​ពុំមាន​ជា​បញ្ហា​ឡើយ សំខាន់​គឺ​ត្រូវមាន​បេះដូង​ដ៏​ស្រស់បំព្រង​មួយ ។​
a12
១៣- តើ​អ្នក​អាច​សម្គាល់​បាន ជន​ដែល​នៅ​ពីមុខ​អ្នក ជា​បិសាច ឬ ក៏​ទេវតា ?
a13
១៤- ប្រាកដ​ទេ​ថា អ្នក​អាច​ទ្រាំទ្រ​បាន នូវ​ការមន្ទិលសង្ស័យ​លើ​អ្នកដទៃ​នោះ ?
a14
១៥- ពេល​ធំ​ពេញវ័យ និង​លើសពីនេះ យើង​ពុំមែន​ជា “​យើង​” ទៀត​ទេ ។ ម្នាក់ៗ​មាន​ម៉ា​ស់មុខ​១​ផ្សេងៗ​គ្នា ។ គឺ​មានតែ​កុមារភាព​ប៉ុណ្ណោះ ដែល​អ្នក​គឺជា​អ្នក​ពិត ។​
a15
១៦- ពេលខ្លះ​អ្នក​ពិតជា​ពុំបាន​ដឹងថា សម្តី​របស់ខ្លួន​ធ្វើ​ឲ្យ​អ្នកដទៃ​រងរបួស​ដល់​ថ្នាក់​ណា​ទេ ។​
a16
១៧- បង​ប្រគល់​បេះដូង​ជូន​អូន តែ​អ្នក​ប្រើ​កែវភ្នែក​សម្លាប់​ខ្ញុំ​ហើយ ។​
a17
១៨- តាមពិតទៅ ទេវតា​តែង​នៅក្បែរ​អ្នក ខុស​តែ​អ្នក​ដែល​ច្រើន​ស្តាប់​តាម​ការ​អុជអាល​របស់​ព្រាយ​បិសាច​ប៉ុណ្ណោះ ។​
a18
១៩- ប្រសិនបើ​ពុំ​គាស់​របើក​គំនិត​ច្នៃប្រឌិត​បានទេ នោះ​ពិភព​របស់​អ្នក​គឺមាន ២ ពណ៌​ប៉ុណ្ណោះ​: ខ្មៅ និង ស ។​
a19
១៩- មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ពុំមែន​ជា​មនុស្ស​អាក្រក់​ពិត​ឡើយ តែ​គឺ​មនុស្ស​អាក្រក់​តែង​ធ្វើ​ល្អ​ទៅវិញ​ទេ (​កាន់​ស្លាក​ការពារ​ធម្មជាតិ តែ​យក​ទឹក​ក្តៅ​ស្រោ​លើ​ដើមឈើ​) ។​
a20
​និយាយ​រួម​ជីវិត​ពុំ​ដូច​អ្វីៗ​ដែល​អ្នក​ស្រមៃ​ឃើញ​ឡើយ ។ វា​មានការ​លាក់កំបាំង និង​ជ្រុង​ងងឹត ដែល​យើង​ម្នាក់ៗ​តែង​ប្រ​ឈ​មុខ​រៀង​រាល់វេលា ។ រឿង​ដែល​សំខាន់ គឺ​យើង​មាន​ស្មារតី​ភ្លឺស្វាង និង​ប្រាជ្ញា​ឆ្លាត​វៃ ដើម្បី​វិភាគ​ឃើញថា អ្វីដែល​ត្រឹមត្រូវ អ្វីដែល​ខុសឆ្គង អ្នកណា​ជា​មិត្ត អ្នកណា​ជាស​ត្រូវ ។​
​គប្បី​ចៀស​ឆ្ងាយ​ពី​ការចាប់យក​រូបភាព​ខាងក្រៅ មក​វិនិច្ឆ័យ​បញ្ហា ។ ព្រោះ​វា​នឹង​នាំ​អ្នក​ឲ្យ​ខុស​… ៕​
 ប្រភពដើម៖
 http://ksn-news.com/2015/02/13/7867.html
Posted by vongchan at 10:04 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Wednesday, February 6, 2013

Shortcut Key ប្រើ​ញឹកញាប់ គួរ​តែ​ដឹង​



Shortcut Key ប្រើ​ញឹកញាប់ គួរ​តែ​ដឹង​
Keyboard ជា​ផ្នែក​មួយ​សំខាន់​នៃ​កុំព្យូទ័រ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ បញ្ជា និង​វាយ​បញ្ចូល​ទនិ្នន័យ​ផ្សេងៗ​ដើម្បី​រក្សា​ទុក​ក្នុង​កុំព្យូទ័រ។ នៅ​ទំព័រ​នេះ​សូម​ធ្វើ​ការ​បង្ហាញ​ Shortcut ចំនួន ៩ ដែល​មិត្ត​យុវវ័យ​ គួរ​ដឹង​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​មួយ​ចំនួន​ពេល​ប្រើប្រាស់​កុំព្យូទ័រ។ តើ​ Shortcut នោះ​មាន​អ្វី​ខ្លះ ?
ខាង​ក្រោម​នេះ​ជា​តារាង​ដែល​បង្ហាញ​ពី Shortcut មួយ​ចំនួន​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ខ្លះ​ដល់​ មិត្ត​យុវវ័យ​ទាំង​អស់​គ្នា​។
Shortcut
មុខងារ
Window key + M
Minimize ផ្ទាំង​កម្មវិធី​ និង​ផ្ទាំង​ Window ទាំង​អស់​ដែល​យើង​កំពុង​ប្រើប្រាស់
Window key + Shift+M
Maximize ផ្ទាំង​កម្មវិធី និង​ផ្ទាំង Window ទាំង​អស់​ក្នុង​ពេល​តែ​មួយ
Window Key + L
Log off កុំព្យូទ័រ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន
Window Key+ E
បើក​ផ្ទាំង Window Explorer
Window Key ឬ​ក៏  Ctrl+ Esc
ចូល​ទៅ​កាន់​ Start Menu ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ Mouse
Ctrl+Alt+Delete
ហៅ​ Task Manager មក​ប្រើ ដើម្បី​បិទ​កម្មវីធី​ណា​មួយ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង   ឬ​ក៏​ដំណើរ​ការ​យឺត
ចុច​ Shift ចំនួន ៥ ដង
ហៅ​ Sticky Key យក​មក​ប្រើ
Alt+F4
បិទ​កម្មវិធី ឬ​ផ្ទាំង​ Window ដែល​យើង​កំពុង​តែ​ប្រើប្រាស់
F1
ជា​ Shortcut ទូទៅ​មួយ​​ដែល​អាច​ផ្ដល់​ដំណោះ​ស្រាយ​ផ្សេងៗ​ [Help] នៅ​ពេល​ដែល​​យើង​​ចង់​ដឹង​ពី​របៀប​ប្រើ​នៃ​កម្មវិធី​ដែល​យើង​កំពុង​ប្រើ
Alt+Tab
ទាញ​យក​ Tab ណា​មួយ​មក​ប្រើ​​នៅ​ពេល​ដែល​យើង​បាន​បើក​ដំណើរ​ការ​ច្រើន​កម្មវិធី ឬ​ច្រើន​Windows
Window Key + F
ប្រើ​សម្រាប់​ស្វែង​រក​ File ឬ​ក៏ Folder ក្នុង​កុំព្យូទ័រ
Window Key + D
Minimize និង Maximize ផ្ទាំង​ Window ផ្សេងៗ​ដែល​យើង​កំពុង​តែ​ប្រើ
F2
កែ​ប្រែ​ឈ្មោះ​ File
កុំ​ភ្លេច​សាក​ល្បង​ទាំង​អស់​គ្នា​ណា ! បើ​មិត្ត​យុវវ័យ​ណា​ដឹង Shortcut ល្អៗ​សូម​កុំ​ភ្លេច​ដែល​រំលែក​ចំណេះ​ដឹង​របស់​អ្នក​ តាម​រយៈ​ប្រអប់​ Comment ខាង​ក្រោម​នេះ !
Posted by vongchan at 4:50 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Monday, December 3, 2012

ទម្លាប់ល្អ សុខភាពល្អ



ទម្លាប់ល្អ សុខភាពល្អ
សុខភាព​​របស់​អ្នក​នឹង​គ្មាន​បញ្ហា​ឡើយ​ ប្រសិន​បើ​បាន​ថែទាំ​ដោយ​វិធី​ងាយៗ​​​ដូច​ខាង​ក្រោម​នេះ៖
១- កុំ​ខ្ជិល​ដូរ​​អេប៉ុង​លាង​ចាន​ ត្រូវ​​ប្ដូរ​ថ្មី​រៀងរាល់​ខែ​ ពីព្រោះ​អេប៉ុង​នេះ​ហើយ​ជា​ឧបករណ៍​ដែល​មេរោគ​ចូល​ចិត្ត​មក​ពូន​ផ្ដុំ​គ្នា​ បំផ្លាញ​សុខភាព​អ្នក។
២- ប្រើ​ទឹក​សាប៊ូ​លាង​ចាន​ជូន​ផ្ទៃ​ដែល​អ្នក​ធ្វើ​ម្ហូប​ឲ្យ​ស្អាត​ ហើយ​ជូត​ម្ដង​ទៀត​ដោយ​ទឹក​សម្លាប់​មេរោគ​រាល់​លើក​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ ដើម្បី​សម្លាប់​មេរោគ​ដែល​ជាប់​នឹង​សាច់​ និង​បន្លែ​ស្រស់។
៣- រលាស់​វាំងនន​ងូត​ទឹក​ក្រោយ​ពី​ងូត​ទឹក​រួច​ដើម្បី​បណ្ដេញ​សំណើម​កុំ​ឲ្យ​ កើត​ផ្សិត​ ហើយ​កុំ​ភ្លេច​ដោះ​វាំងនន​យក​ទៅ​បោកគក់​យ៉ាង​ហោច​ណាស់​មួយ​ខែ​មួយ​ដង​ ពីព្រោះ​មេរោគ​ផ្សិត​ដែល​ជាប់​តាម​វាំងនន​នេះ​ គឺ​ជា​ឃាតក​ឈាម​ត្រជាក់​ដែល​យើង​ច្រើន​តែ​មើល​រំលង។
៤- លាង​ដុស​ខាត់​ភោជន៍​លាង​មុខ​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ពួន​បាន។
៥- បន្ទប់​ទឹក​គួរ​តែ​មាន​ខ្យល់​ចេញ​ចូល​ល្អ​ ដើម្បី​បញ្ចេញ​បាក់តេរី​ពី​ខ្យល់។ ប្រសិន​បើ​បន្ទប់​ទឹក​របស់​អ្នក​បិទ​ជិត​ទាំង​៤​ផ្នែក​​ យ៉ាង​ហោច​ណាស់​គួរ​តែ​បំពាក់​កង្ហារ​ដើម្បី​ជួយ​បញ្ចេញ​ខ្យល់​ខ្លះ។
៦- លាង​ដៃ​ឲ្យ​ស្អាត​មុន​នឹង​ទទួល​អាហារ​រាល់​លើក​ ដើម្បី​កម្ចាត់​មេរោគ​ដែល​អាច​នឹង​ជាប់​មក​តាមរយៈ​របស់របរ​សម្ភារៈ​ ប្រើប្រាស់​សាធារណៈ​ទាំងឡាយ។
៧- ក្រោយ​ពី​ចុច​ទឹក​បង្គន់​ហើយ​គួរ​តែ​បិទ​គម្រប​តែ​ម្ដង​ ពីព្រោះ​ក្រោយ​ពី​យើង​ចុច​ទឹក​បង្គន់​ ពេល​នោះ​មេរោគ​នឹង​សាយភាយ​ឡើង​មក​ក្នុង​ខ្យល់។ ដូច្នេះ​ការ​បិទ​គម្រប​នឹង​ជួយ​ឃាំង​មេរោគ​កំណាច​នេះ​មិន​ឲ្យ​រសាត់​អណ្ដែត​ ចូល​ច្រមុះ។
៨-​មួក​គ្រប​ងូត​ទឹក​របស់​ស្ត្រីៗ​ជា​ឧបករណ៍​ដែល​ផ្អាប់​សំណើម​ ដូច្នេះ​​ការ​​យក​វា​មក​គ្រប​ងូត​ទឹក​វា​មិន​ខុស​ពី​យក​មេរោគ​មក​ដាក់​លើ​ សក់​ដ៏​ស្អាត​របស់​អ្នក​ឡើយ។ ដូច្នេះ​​អ្នក​គួរ​តែ​យក​មួក​នោះ​ទៅ​សំដិល​ថ្ងៃ​ឲ្យ​បាន​ញឹកញាប់។ បើ​មួក​ចាស់​ហើយ​គួរ​តែ​ប្ដូរ​ថ្មី​ដើម្បី​កុំ​ឲ្យ​មក​អង្គុយ​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​សក់​ជ្រុះ​ច្រើន​ម្ល៉េះ?
៩- សារ៉េ​សីតុណ្ហភាព​ទូ​ទឹកកក​ ៣៧​អង្សា​ហ្វារ៉េនហៃត៍​ឡើង​ទៅ​ដើម្បី​កុំ​ឲ្យ​បាក់តេរី​ដែល​មាន​ពី​អាហារ​មាន​ឱកាស​រីក​រាលដាល។
១០- ប្រមូល​សំរាម​ចោល​រាល់​ថ្ងៃ​ មិន​ត្រូវ​ផ្អាប់​សំរាម​ទុក​ទេ​ ព្រោះ​អាកាសធាតុ​​ក្ដៅ​ដូច​ជា​ស្រុក​យើង​នេះ​ មេរោគ​ក្នុង​ធុង​សំរាម​នឹង​សប្បាយ​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ​អ្នក​គួរ​ប្រើ​អាល់កុល​ជូត​ធុង​សំរាម​ឲ្យ​បាន​ញឹកញាប់​ផង។
១១- ធ្វើ​ជា​​មេផ្ទះ​ឈ្លាសវៃ​ក្នុង​ពេល​ចម្អិន​អាហារ​ គួរ​ចែក​ជ្រញ់​សម្រាប់​ហាន់​បន្លែ​ និង​ហាន់​សាច់​ឲ្យ​ដាក់​ពី​គ្នា​ ពីព្រោះ​បាក់តេរី​ដែល​មាន​ពី​សាច់​វា​មាន​​ច្រើន​ជាង​បន្លែ។ ម្យ៉ាង​ទៀត​ ក្រោយ​ពី​ធ្វើ​ម្ហូប​រួច​ កុំ​ភ្លេច​យក​ជ្រញ់​ដាក់​ស្រុស​ទឹក​​ក្ដៅ​ផង។
១២- បើ​អ្នក​ចិញ្ចឹម​ឆ្មា​ ឬ​ឆ្កែ​ គួរ​តែ​​ចេះ​បង្រៀន​សត្វ​ទាំង​នោះ​ឲ្យ​មាន​របៀប​ មិន​ត្រូវ​ឲ្យ​វា​ចូល​មក​រញ៉រញ៉ៃ​ក្នុង​ផ្ទះ​បាយ​ ព្រោះ​អង្កែ​ ចៃ​ ឬ​មេរោគ​តាម​ជើង​របស់​វា​​អាច​ធ្លាក់​ចូល​ក្នុង​ចាន​អាហារ។
១៣- បើ​មាន​អាហារ​សល់​ក្លាស្សេ​ ពេល​យក​មក​ទទួល​​ទាន​ម្ដង​ទៀត​គួរ​តែ​កម្ដៅ​ឲ្យ​ក្ដៅ​​រាល់​លើក​ដើម្បី​សម្លាប់​បាក់តេរី ។
Posted by vongchan at 8:26 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

អាហារ​ទប់​ស្កាត់​រោគ​ផ្តា​សាយ



អាហារ​ទប់​ស្កាត់​រោគ​ផ្តា​សាយ
អាហារ​ទាំង​៥​ប្រភេទ​ខាង​ក្រោម​នេះ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ឬ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​រោគ​ផ្តា​សាយ​ដែល​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​មាន​សីតុណ្ហ​ភាព​ត្រជាក់ ឬ​ក្តៅ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​បែប​នេះ ជា​ឱកាស​ល្អ​បំផុត​សំរាប់​រោគ​ផ្តា​សាយ​ធ្វើ​ការ​រាត​ត្បាត។
១-អាហារ​មាន​រស​ជាតិ​ហឹរ​រួម​ទាំង​គ្រឿង​ទេស​ដូច​ជា​ខ្ទឹម ម្រេច ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ជួយ​អោយ​ដក​ដង្ហើម​បាន​ធូរ។
២-ខ្ទឹម​ស ជួយ​កាត់​បន្ថយ​អាការ​ផ្តាសាយ ដោយ​គ្រាន់​តែ​បន្ថែម​ទៅ​ក្នុង​អាហារ​ឬ​ទំពារ ក្នុង​មួយ​ថ្ងៃ១-​​២​កំពឹស​ក៏​បាន។
៣-ទទួល​ទាន​ទឹក​អោយ​បាន​ច្រើន មិន​ថា​ទឹក​ធម្មតា ទឹក​ផ្លែ​ឈើ ឬ​ទឹក​ក្តៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​កាត់​ទម្លាក់​ស្លេះ និង​គួរ​ផ្អាក​កាហ្វេ​ព្រម​ទាំង​ទឹក​ក្រូច​គ្រប់​ប្រភេទ។
៤-ស៊ុប​ក្តៅៗ​វា​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ជួយ​អោយ​រាង​កាយ​ស្រស់​ស្រាយ ហើយ​ថែម​ទាំង​ផ្តល់​ប្រូតេ​អ៊ីន​ល្អ​ដល់​រាង​កាយ​ទៀត​ផង។
៥-ទទួល​ទាន​បន្លែ​ដែល​មាន​សារ​ជាតិ​ប្រឆាំង​និង​ពពួក​បាក់​តេរី​ដូច​ជា ការ៉ុត បន្លែ​ពណ៌​បៃ​តង ក្រូច​ពោធិ៍​សាត់ ត្របែក ទំពាំង​បាយ​ជូរ ល្ហុង​ទុំ ជាដើម ព្រោះ​វា​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​បាន ៕
Posted by vongchan at 8:10 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Home
Subscribe to: Posts (Atom)

បណ្ណាគារវង្សចន្ទ

Facebook Badge

Khmer Tepvongchan

Create Your Badge

Blog Archive

  • ▼  2019 (1)
    • ▼  July (1)
      • #bp_toc {background:#008CDB;color:#666;margin:0 a...
  • ►  2015 (2)
    • ►  February (2)
  • ►  2013 (1)
    • ►  February (1)
  • ►  2012 (2)
    • ►  December (2)

www.tepvongchan.blogspot.com

vongchan
View my complete profile
Powered by Blogger.