អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?

១- ការ៉ុត ៖
ការ៉ុត គឺជាប្រភេទបន្លែដែលត្រូវបានគេដឹងយ៉ាងយូរហើយថា ជាអាហារសម្រាប់បំប៉នសុខភពភ្នែក ដោយសារតែវាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន។
២- ផ្លែបឺរ៖
ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន។ ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថាពួកវាពិតជាមានភាពអស្ចារ្យចំពោះ
សុខភាពគ្រាប់ភ្នែក ។
៣- ត្រីសាម៉ុង ៖
ប្រភេទត្រីនេះ សំបូរទៅដោយ អាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការថែរក្សាការពារ សុខភាពភ្នែកបានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។
៤- ផ្កាខាត់ណាខៀវ ៖
ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។
៥- ស៊ុត ៖
ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉ន សម្រាប់សុខភាព មានដូចជា ៖ វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។
៦- ស្ពៃក្តោបច្រើនមុខ ៖
ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។
៧- គ្រាប់ផ្កាឈូករ័ត្ន ៖
គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉ន មួយប្រភេទ ក្នុងការការពារអ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។
៨- ផ្លែប៉េងប៉ោះ ៖
ប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិ បំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
៩- ខ្ទឹមស ៖
ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉ន សម្រាប់គ្រាប់ភ្នែក ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin៕
សម្រួលអត្ថបទ៖ ភិរុណ
ប្រភព៖ top10homeremedies
ប្រភព៖ top10homeremedies