Search This Blog

Friday, February 27, 2015

អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?

អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?




សុខភាពភ្នែករបស់យើងគឺពិត​ជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការញ៉ាំងឲ្យយើងបំពេញកិច្ចការងារ ផ្សេងៗបានល្អ។ ប្រសិនបើសុខភាពភ្នែករបស់​យើងចុះខ្សោយហើយ នោះយើងបំពេញកិច្ចការអ្វីៗ ក៏មិនបានល្អដែរ។ ដោយយល់ឃើញពីបញ្ហាចំបងនេះហើយ ថ្ងៃនេះ Cool FM សូមធ្វើការណែនាំ ប្រិយមិត្តនូវប្រភេទអាហារមួយចំនួនដែលអាចជំនួយដល់សុខភាពភ្នែកដូចខាងក្រោម៖



១- ការ៉ុត ៖ 
ការ៉ុត គឺជាប្រភេទបន្លែដែលត្រូវ​បានគេដឹងយ៉ាងយូរហើយថា ជាអាហារសម្រាប់បំប៉ន​សុខភពភ្នែក ដោយសារតែវាមានផ្ទុក​នូវសារជាតិ វីតាមីន A ដ៏ច្រើន។

២- ផ្លែបឺរ៖ 
ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោម​ពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន។ ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថាពួកវាពិតជាមាន​ភាពអស្ចារ្យចំពោះ
សុខភាពគ្រាប់ភ្នែក ។

៣- ត្រីសាម៉ុង ៖ 
ប្រភេទត្រីនេះ សំបូរទៅដោយ អាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈ​ប្រយោជន៍ យ៉ាងខ្លាំង ក្នុងការថែរក្សាការពារ សុខភាពភ្នែកបានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។

៤- ផ្កាខាត់ណាខៀវ ៖ 
ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ល្អនៃសារ​ជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៥- ស៊ុត ៖ 
ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារ​ជាតិបំប៉ន សម្រាប់សុខភាព មានដូចជា ៖ វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៦- ស្ពៃក្តោបច្រើនមុខ ៖ 
ស្ពៃក្តោបប្រភេទ​ផ្សេងៗជាច្រើន ក៏ដូចជាស្ពី​ណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៧- គ្រាប់ផ្កាឈូករ័ត្ន ៖ 
គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុក​សារជាតិ selenium ដែលវាជាសារជាតិបំប៉ន មួយប្រភេទ ក្នុងការការពា​រអ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។

៨- ផ្លែប៉េងប៉ោះ ៖ 
ប៉េងប៉ោះ គឺមានផ្ទុកនូវ​សារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិ បំប៉នពីរប្រភេទ យ៉ាង​សំខាន់សម្រាប់គ្រាប់ភ្នែក ។

៩- ខ្ទឹមស ៖ 
ខ្ទឹមស មានផ្ទុក​សារជាតិ selenium និង សារជាតិបំប៉ន សម្រាប់គ្រាប់ភ្នែក ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin៕


សម្រួលអត្ថបទ៖ ភិរុណ
ប្រភព៖ top10homeremedies

No comments:

Post a Comment